គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចំនួនអ្នកទស្សនា: Views

 


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក


ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីវាយគង ទូងស្គរអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។


ការអបអរសាទរពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រព្រឹត្តទៅនៅអគារទីស្តីការក្រសួង








អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនគ្រួសារវីរកងទ័ពកង

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងថា គ្រួសារវីរកងទ័ពជួរមុខដែលភរិយាមានផ្ទៃពោះ និងត្រូវទទួលសេវាព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ គឺមិនត្រូវបានគិតថ្លៃសេវានោះទេ។

ការថ្លែងបែបនេះរបស់ឯកឧត្តម មាន ចាន់យ៉ាដា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនគ្រួសារវីរកងទ័ពកងការពារ ព្រំដែនគោក៤០៣ ចំនួន២៥៤គ្រួសារ នៅស្រុកអន្លង់វែង និងកងការពារព្រំដែនគោក៤០២ ក្នុងក្រុងសំរោង ចំនួន៣៤៥គ្រួសារ នាព្រឹកថ្ងៃទី២៥ខែ សីហា ឆ្នាំ២០២៥នេះ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជូនពរជ័យដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចចំពោះវីរកងទ័ពនិងក្រុមគ្រួសារជានិច្ច។

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក៏បានលើកឡើងពីសារៈសំខាន់នៃការផ្តល់ នូវការថែទាំសុខភាពដ៏ល្អដល់ម្តាយ និងទារកដើម្បីធានាថាពួកគាត់ មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ គោលការណ៍នេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទៅលើជីវភាពរស់នៅរបស់កងទ័ពគ្រប់ ជាន់ថ្នាក់ដែលបានលះបង់ កម្លាំងកាយចិត្ត និងអាយុជីវិតដើម្បីបុព្វហេតុ ការពារជាតិមាតុភូមិ ។

ឯកឧត្តមក៏បានថ្លែងរម្លឹកដល់ក្រុមគ្រួសារយោធិនឱ្យប្រើប្រាស់កាតបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ដើម្បីទទួលបាន សេវាព្យាបាលដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យ ដៃគូរបស់បេឡាជាតិ។ គោលការណ៍នេះ ក៏រាប់បញ្ចូលទាំងការថែទាំមុនពេល សម្រាល និងក្រោយពេលសម្រាលផងដែរ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារវីរកងទ័ពនាពេលនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មីខ្លាឃ្មុំក្រហម១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ ទឹកសុទ្ធ១កេស និងគ្រាប់ពូជបន្លែចំនួន ៦មុខ ចំនួន១ឃីដផងដែរ៕

អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរអង្គភាពជំនាញ ចុះពិនិត្យការស្តារប្រឡាយ បញ្ចៀសជំនន់ទឹកភ្លៀងជាង២ពាន់ម៉ែត្រ នៅក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសចុះពិនិត្យនេះដែរឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមកប្រឡាយរំដោះទឹកមានសភាពតូចចង្អៀត និងរាក់បណ្តាលឱ្យស្ទះទឹក ហើយការស្តារប្រឡាយនេះគឺដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ ព្រោះជារៀងរាល់ឆ្នាំតែងតែបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ម៉្យាងទៀតការស្រារប្រឡាយនេះក៏បានរួមចំណែកក្នុងការបញ្ចៀសនូវជំនន់ទឹកភ្លៀង និងជួយសំរួលផ្លូវទឹកនារដូវវស្សាផងដែរ។

សូមបញ្ជាក់ថា ការងារស្តារប្រឡាយនេះ មានប្រវែងសរុបជាង២២០០ម៉ែត្រ នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

លោកស្រី ភឿង សកុណា ថ្វាយសារលិខិតអបអរសាទរសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលបានជួសជុល និងប្រែក្លាយអគារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» នៅវត្តស្វាយពពែ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្វាយសារលិខិតអបអរសាទរយ៉ាងក្រែលែង សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ ដែលបានជួសជុល និងប្រែក្លាយសំណង់អគារបុរាណបេតិកភណ្ឌជាតិឡើងវិញ ជាមុខងារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» ស្ថិតនៅបរិវេណវត្តស្វាយពពែ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានឃើញសំណង់អគារ បុរាណនៅក្នុងបរិវេណវត្តស្វាយពពែ បានជួសជុលរួច និងប្រែក្លាយជាអគារដែលបានប្រើប្រាស់ឡើងវិញជាមុខងារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី»។

ស្នាព្រះហស្ដសម្តេចព្រះមហាសង្ឃរាជ ដែលបានយកព្រះទ័យទុកដាក់ក្នុងការចូលរួមថែរក្សា និងលើកតម្លៃបេតិកភណ្ឌជាតិ។ សមិទ្ធផលនេះ ពិតជាគំរូដ៏ថ្លៃថ្លាចំពោះវត្តអារាមនានាទូទាំងប្រទេសដែលមានសម្បត្តិបេតិកភណ្ឌ ដោយប្រែក្លាយសំណង់បុរាណឱ្យមានសកម្មភាពឡើងវិញ ដែលជាការរួមចំណែកដល់សង្គមជាតិ ដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិឱ្យស្ថិតនៅគង់វង្ស៕

អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ចំនួនអ្នកទស្សនា: Views

 អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

(ភ្នំពេញ)៖ លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជនប្រកប ដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅបណ្តាញសង្គមនាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះថា «ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ដោយបានបន្សល់ទុកនូវស្នាមញញឹម និងការជួបជុំសាទរជាមហាគ្រួសារខ្មែរ។

ជាការសោកស្តាយ នៅចុងបញ្ចប់នៃកម្មវិធី មានកើតឧបទ្ទវហេតុអគ្គិភ័យមួយជាយថាហេតុ ប៉ុន្តែត្រូវបានគ្រប់គ្រងភ្លាមៗដោយអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅទីតាំង និងដែលពុំបណ្តាលឱ្យមានគ្រោះថ្នាក់ណាមួយដល់អ្នកចូលរួមនោះទេ។

ខណៈពេលនេះ ក្រុមការងារកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការកើតមានហេតុការណ៍នេះ»៕ 

ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលមានប្រមាណ ៣៥៣.៨២៣នាក់, ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខតាមមូលដ្ឋាន និងគោលដៅសំខាន់ៗជូនភ្ញៀវទេសចរណ៍

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)៖ នៅយប់ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យកម្លាំងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៥ នៅខេត្តព្រះសីហនុ

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួនសរុប៣៥៣.៨២៣នាក់ ក្នុងនោះមានភ្ញៀវជាតិ៣៤៩.៨១០នាក់ និងភ្ញៀវបរទេស៤.០១៣នាក់៕

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»