គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

ឯកឧត្តម ថាំង ប៊ុនសុង និងក្រុមការងារ អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលសុខភាពឃុំ

ចំនួនអ្នកទស្សនា: Views

 


ឯកឧត្តម ថាំង ប៊ុនសុង និងក្រុមការងារ អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលសុខភាពឃុំជើងគួន ស្រុកសំរោង និងប្រគល់រថយន្តសង្គ្រោះបន្ទាន់ជូន មណ្ឌលសុខភាពខ្វាវ ក្រោមអធិបតីភាព លោកជំទាវ សុខ កែវ ច័ន្ទសារុន ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ។


ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ក្រុមការងារចុះជួយឃុំជើងគួន លោកប្រាក់ មុនី ប្រធានក្រុមប្រឹក្សា លោក កៅ វគ្គសែល អភិបាលស្រុកសំរោង និងមន្ត្រីរាជការក្រោមឱវាទស្រុក ឃុំ ភូមិ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

សូមជម្រាបថា មណ្ឌលសុខភាពឃុំជើងគួននេះ ជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ ច័ន្ទសារុន និងក្រុមគ្រួសារ៕












ឯកឧត្តម ឡៅ ទិព្វសីហា និងឯកឧត្តម រ័ត្ន វិរៈ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំសេចក្តីព្រាងប្រកាសអន្តរក្រសួង

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តម ឡៅ ទិព្វសីហា និងឯកឧត្តម រ័ត្ន វិរៈ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់។ 

៣០ កញ្ញា ២០២៦

#សំណង់ #សុវត្ថិភាពសំណង់ #គុណភាពសំណង់ #អគ្គនាយកដ្ឋានសំណង់ #ការគ្រប់គ្រងគម្រោងប្លង់ #ការប្រើប្រាស់សំណង់ #សំណង់ដែលមានសភាពគ្រោះថ្នាក់ #សំណង់ដែលសាងសង់ឬរុះរើដោយគ្មានឬខុសពីលិខិតអនុញ្ញាត #អធិការកិច្ចសំណង់ #ការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធនឹងសំណង់ #ការដោះស្រាយវិវាទក្នុងវិស័យសំណង់

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់






សធិបម្តេចតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ

ចំនួនអ្នកទស្សនា: Views

 សធិបម្តេចតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។ 

ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា







រដ្ឋបាលស្រុកកងមាស និង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមគ្នាដាំកូនឈើប្រណិតជាង៣០០ដើម អមសង្ខាងផ្លូវចូលវត្ដដំបងដែកមានជ័យ

ចំនួនអ្នកទស្សនា: Views


កំពង់ចាម៖ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស រួមជាមួយ លោកប្រធានក្រុមប្រឹក្សាស្រុក និង លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញជាអធិបតីពិធីដាំកូនឈើប្រណិតជាង៣០០ដើម ស្ថិតនៅអមសង្ខាងផ្លូវចូលវត្ដដំបងដែកមានជ័យ ភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស  ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

សូមជម្រាបថា បន្ទាប់ពីពិធីដាំកូនឈើរួច ថ្នាក់ដឹកនាំស្រុក និង សមាគម បានចែកសម្ភារសិក្សា និង ថវិកាជូន ក្មួយៗសិស្សានុសិស្សដែលចូលរួមដាំកូនឈើទាំងជិត៤០០នាក់ផងដែរ។

ពិធីនេះ មានការនិមន្តនិងអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំសមាគម អ្នកសារព័ត៌មាន ព្រះគ្រូចៅអធិការវត្ដដំបងដែកមានជ័យ លោកប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក កម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ អភិបាលរងនិង មន្ត្រីក្រោមឱវាទក្នុងស្រុក យុវជន សសយក លោកនាយក លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស សាលាបឋមសិក្សាគងជ័យ សរុបអ្នកចូលរួមប្រមាណ៤០០នាក់។

សូមជម្រាបថា ដើមឈើផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ផ្តល់ម្លប់ កាត់បន្ថយកំដៅ ទាក់ទាញទឹកភ្លៀង កាត់បន្ថយការបំរែបំរួលអាកាសធាតុ គ្រោះធម្មជាតិផ្សេងៗ និងបង្កើនអ៊ុកសុីសែន ស្រទាប់អូហ្សូន បន្សុទ្ធខ្យល់នៅក្នុងបរិយាកាស ធ្វើឱ្យមានខ្យល់បរិសុទ្ធល្អក្នុងសហគមន៍៕ 











លោកប្រធាន ទេស វិបុល ដឹកនាំសហការីចូលរួមពិធីសាងផ្នូសរបស់ លោក ទិត្យ សេងហាក់ ចាងហ្វាង SH News

ចំនួនអ្នកទស្សនា: Views




ភ្នំពេញ៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមជាមួយ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ និងបងប្អូនជា ចាងហ្វាង និង អ្នកសារព័ត៌មានជាច្រើនរូប បានអញ្ជើញចូលរួមពិធីសាងផ្នូសរបស់ លោក ទិត្យ សេង ហាក់ ចាងហ្វាងគេហទំព័រ SH News ដើម្បីសងគុណឪពុកម្តាយ និងអភិវឌ្ឍផ្លូវចិត្តតាមគន្លងព្រះពុទ្ធសាសនា នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅវត្តឬស្សីសាញ់ ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកប្រធាន ទេស វិបុល បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរលោក  ទិត្យ សេងហាក់ ឱ្យទទួលបានបុណ្យកុសល សុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងសម្រេចបាននូវគោលបំណងដ៏ប្រពៃក្នុងជីវិតជាព្រះសង្ឃ។ លោកក៏បានជូនពរដល់ក្រុមគ្រួសារ និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ឱ្យមានសាមគ្គីភាព និងបន្តបំពេញតួនាទីផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវ។

វត្តមានរបស់ថ្នាក់ដឹកនាំសមាគម និងអ្នកសារព័ត៌មានជាច្រើនរូប បានបង្ហាញពីទឹកចិត្តគាំទ្រ សាមគ្គីភាព និងការរាប់អានគ្នាទៅវិញទៅមកក្នុងវិស័យសារព័ត៌មានកម្ពុជា។

សូមបញ្ជាក់ថា ការបួសជាព្រះសង្ឃ គឺជាការលះបង់ជីវិតជាគ្រហស្ថ ដើម្បីសិក្សាព្រះធម៌ ប្រតិបត្តិសីល និងអនុវត្តព្រះវិន័យ។ ការបួសជួយអប់រំចិត្តឱ្យមានគុណធម៌ បញ្ញា និងសេចក្តីអត់ធ្មត់ ព្រមទាំងរួមចំណែកផ្សព្វផ្សាយព្រះពុទ្ធសាសនា និងអប់រំសង្គមឱ្យប្រព្រឹត្តអំពើល្អ និងការបន្តអភិរក្សព្រះពុទ្ធសាសនា ឱ្យស្ថិតស្ថេរជាមួយសង្គមខ្មែរតទៅ។ ក្នុងសង្គមខ្មែរ ការបួសក៏ត្រូវបានចាត់ទុកជាការសម្តែងនូវការដឹងគុណចំពោះឪពុកម្តាយ និងជាប្រពៃណីដ៏ល្អដែលគួរអភិរក្ស។  














សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងសេប៊ូ

ចំនួនអ្នកទស្សនា: Views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន និងឯកឧត្តមអគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ក្រោមមូលបទ "ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា" និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក នួន ប៊ុនរ័ត្ន នាយកនៃសាលាបឋមសិក្សាទួលការកុះ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ 

លោក នួន ប៊ុនរ័ត្ន នាយកនៃសាលាបឋមសិក្សាទួលការកុះ និងលោក ហ៊ុន សុផល នាយករង ព្រមទាំងលោកគ្រូអ្នកគ្រូ បានអញ្ជើញអាណាព្យាបាលមាតាបិតាសិស្ស ចូលរួមកម្មវិធីស្តីពីការរៀបចំបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន។ នៅសាលាបឋមសិក្សាទួលការកុះ ដែលស្ថិតនៅក្នុងភូមិទួលរការកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីតំណាងសង្កាត់ លោក អេង ភីរុណ ក្រុមប្រឹក្សាសង្កាត់ព្រៃស។ 

លោកនាយកសាលាបានគូសបញ្ជាក់ពីគោលបំណងនៃការបង្កើតគណៈកម្មការគ្រប់គ្រងសាលានេះឡើង គឺដើម្បីរួមចំណែកកសាង អភិវឌ្ឍន៍សាលា និងដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាពនៃលទ្ធផលសិក្សារបស់សិស្សឱ្យបានល្អប្រសើរ។ 

លោកនាយកសាលាបានបន្តទៀតថា ការរៀបចំបង្កើតគណៈកម្មការគ្រប់គ្រងសាលានេះឡើង មិនមែនធ្វើឡើងដោយចិត្តឯងនោះទេ គឺលោកអនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការបង្កើត និងដំណើរការគ្រឹះស្ថានមធ្យមសិក្សាសាធារណ:។ 

លោក អេង ភីរុណ ក្រុមប្រឹក្សាសង្កាត់ ក៏បានមានមតិចូលរួមសំណេះសំណាលនិងលើកទឹកចិត្តជំរុញបន្ថែមពីគោលបំណងការបង្កើតគណៈកម្មការគ្រប់គ្រងសាលា ដើម្បីភាពងាយស្រួលដល់មាតាបិតាសិស្ស ក្នុងការតាមដានការសិក្សារបស់សិស្សឱ្យបានល្អប្រសើរឡើង ជាងមុន លោកបានបន្ថែមថាការបង្កើតគណៈកម្មការនេះឡើង គឺគ្មានគោលបំណងអ្វីផ្សេងក្រៅពីការពង្រឹងពីគុណភាពការសិក្សារបស់សិស្សនោះទេ។ 






ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចំនួនអ្នកទស្សនា: Views

 


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក


ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីវាយគង ទូងស្គរអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។


ការអបអរសាទរពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រព្រឹត្តទៅនៅអគារទីស្តីការក្រសួង








 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»