ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

 

បន្ទាយមានជ័យ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣​ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងជាអនុប្រធានសមាគម អតីតយុទ្ធជន កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំ សាលាខេត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ការជួបជុំថ្ងៃនេះ គឺជាឱកាស ប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាបំផុតដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជន និងយោធិនពិការ ដែលជាវីរយុទ្ធជនដ៏គួរឱ្យគោរព ព្រមជាមួយ នឹងការចូលរួមអបអរសាទរ ចំពោះការទទួលបាននូវការបំពាក់គ្រឿងឥស្សរិយយស ហើយទាំងអស់នេះ គឺពិតជាស័ក្តិសមទៅនឹងពលិកម្មគ្រប់បែបយ៉ាង គុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងយោធិនពិការ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមគោរពថ្លែងអំណរគុណ និងសម្តែងនូវកតញ្ញូតាធម៌ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងយកចិត្តទុកដាក់ ជាប្រចាំ អំពីសុខទុក្ខ និងសុខុមាលភាពរបស់អតីតយុទ្ធជនយោធិនពិការ និងក្រុមគ្រួសារ យោធិនពលីមរណៈ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតីថវិកា និងសម្ភាររួមទាំង ការដោះស្រាយរាល់ការលំបាកផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនឱ្យ កាន់តែប្រសើរឡើងបន្ថែមទៀត ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ដែលបានចាប់ ផ្តើមចេញពីចំណុចសូន្យ រហូតទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចពេលបច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល ជានិច្ចកាលបានផ្តល់ការយកចិត្តទុកដាក់ និងការថែទាំអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលីមរណៈ ដែលបានអនុវត្តន៍កន្លងមកសំដៅ បម្រើឱ្យគោលដៅ២សំខាន់ គឺជីវភាព និងកិត្តិយស។ ជីវភាព គឺរាជរដ្ឋាភិបាល បានគិតគូររៀបចំប្រាក់សោធននិវត្តន៍ ដោយខិតខំដំឡើងជាលំដាប់ ដោយបូករួមនឹងរបបបេឡាសន្តិសុខសង្គម សេវាសុខាភិបាល ឱកាសអប់រំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រួសារ ពិសេសការរៀបចំជាផ្ទះលំនៅដ្ឋានចែកជូនថែម ទៀត។ កិត្តិយស គឺជាការយកចិត្តទុកដាក់តម្កល់វីរភាពនៃការលះបង់ជីវិត រាងកាយ និងកម្លាំងស្មារតីក្នុងបុព្វហេតុការពារជាតិមាតុភូមិកន្លងទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយ បានចងចាំ និងរៀនសូត្រតាមដូចដែលស្តែងឡើងតាមរយៈការបំពាក់គ្រឿងឥស្សរិយយស ពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ពីគុណូបការៈផងនិងកិត្តិយសសម្រាប់ក្រុមគ្រួសារ ផង។

ជាមួយគ្នានេះឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានណែនាំ និងអំពាវនាវ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរដែនដីបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តលើកកម្ពស់ រួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយសាមគ្គីជាតិ ឯកភាពជាតិបន្តគិតគូរពីសុខទុក្ខអតីតយុទ្ធជននៅតាមមូលដ្ឋាន បន្តបញ្ចូល ជាសមាជិកអ្នកចូលនិវត្តន៍ថ្មីៗលើកកម្ពស់ការឧបត្ថម្ភគាំទ្រគ្រប់មធ្យោបាយ ដល់មិត្តអតីតយុទ្ធជនមានទុក្ខលំបាកបន្តផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋឱ្យបានកាន់ ចំគោលដៅឆាប់រហ័ស និងតម្លាភាព បន្តអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល កម្ពុជា បន្តជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារជំងឺកូវីដ១៩។

សូមបញ្ជាក់ថា សម្តេចតេជោបានផ្តល់គ្រឿងឥស្សរិយយសមេដាយជូនអតីតយុទ្ធជន ទូទាំងខេត្តបន្ទាយមានជ័យចំនួន៥៤៩៥នាក់ ដែលក្នុងនោះ អតីតយុទ្ធជននៅក្រុង សិរីសោភ័ណ ចំនួន៨៨៨នាក់ ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ អស្សរិទ្ធចំនួន៩គ្រឿង មេដាយការពារជាតិថ្នាក់មាស ១៦០គ្រឿង ថ្នាក់ប្រាក់ ៧១៩គ្រឿង និងឧបត្ថម្ភថវិកាម្នាក់ៗ៥ម៉ឺនរៀល៕ ដោយឈុនសារ៉ាត

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»