លោក ម៉ម ប៊ុននាង អញ្ជើញនាំយកអំណោយរបស់ប្រធានព្រឹទ្ធសភា ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកខេត្ត ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

លោក ម៉ម ប៊ុននាង អញ្ជើញនាំយកអំណោយរបស់ប្រធានព្រឹទ្ធសភា ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកខេត្ត

ចំនួនអ្នកទស្សនា: Views

(ពោធិ៍សាត់)៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោកជំទាវ ប្រគល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ខូយ រីដា អភិបាលខេត្ត ស្ថិតនៅសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្ត និងក្រុមយុវជនស្រលាញ់សន្តិភាព។

មានប្រសាសន៍ក្នុងពិធីប្រគល់-ទទួលអំណោយនាឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។

លោកបានមានប្រសាសន៍បន្តថា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែល នាំយកទៅប្រគល់ជូនដល់រដ្ឋបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នាពេលនោះរួមមាន៖ ១-ថ្នាំពេទ្យចំនួន ១៤មុខ ស្មើនឹង ១៩០កេស ២-សម្លៀកបំពាក់ចំនួន ២៩កេស ៣-មួកចំនួន ០២កេស ៤-ម៉ាស់ចំនួន ០៨កេស ៥-កាបូបចំនួន ០១កេស សរុបចំនួន ២៣០ កេស ដែលគិតជាថវិកាសរុប ៣០៦,៦៥២ដុល្លារអាមេរិក (សាបស៊ិបម៉ឺន ប្រាំមួយពាន់ ហាស៊ិបពីរដុល្លារអាមេរិក)។ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ថ្នាំពេទ្យចំនួន ០៨មុខ ស្មើនឹង ៦០កេស ដែលគិតជាថវិកាសរុប ៨១,០០០ដុល្លារអាមេរិក (ប្រាំបីម៉ឺន មួយពាន់ដុល្លារអាមេរិក)។

លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ផ្នែកមនុស្សធម៌ រវាងព្រឹទ្ធសភាកម្ពុជា ជាមួយអង្គការចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ដែលផ្តោតសំខាន់លើការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង នៅពេលជំងឺកូវីដ-១៩ បានឆ្លងខ្លាំងក្នុងសហគមន៍ Global Life Sharing បានឧបត្ថម្ភម៉ាស់ដល់ព្រឹទ្ធសភា ចំនួន ៣០លានម៉ាស់ ដែលពេលនោះ សម្តេចប្រធានព្រឹទ្ធសភា បានផ្តល់ជូនដល់ថ្នាក់ដឹកនាំខេត្ត ដើម្បីចែកជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស, ឧបត្ថម្ភការសាងសង់អគារស្តារនីតិសម្បទាសម្តេចតេជោ និងបន្តឧបត្ថម្ភជា ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជូនដល់ព្រឹទ្ធសភា ដើម្បីចែកជូនបន្តដល់អ្នកជំងឺ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ។

សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមនុស្សធម៌ដ៏ល្អនេះ គឺកើតចេញពីការខិតខំសម្របសម្រួលប្រកបដោយប្រសិទ្ធ ភាពរបស់ក្រុមការងារដែលដឹកនាំដោយ លោក សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធ ស ភា និងលោក ជា ធីរិទ្ធ ជំនួយ ការសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយលោក Min Byong Jang តំណាងអង្គការចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា។

បន្ទាប់មកលោម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ប្រកបដោយក្តីសោមនស្សក្រៃលែង ចំពោះវត្តមានលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា និងជាតំណាងសម្តេចចបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ លោក គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដែលបាននាំយកអំណោយ សម្តេចប្រធានព្រឹទ្ធសភានិងលោកជំទាវ ដែលរួមមាន ឱសថ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់នាពេលនេះ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា សមិទ្ធផលនាថ្ងៃនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ។

លោកអភិបាលខេត្តបានប្តេជ្ញាថា នឹងនាំយកឱសថ និងសម្ភារទាំងអស់នេះទៅប្រើប្រាស់ឱ្យបានសមស្របតាមគោលបំណងរបស់ សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ និង អង្គការចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដោយចែកជូនបន្តដល់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ក៏ដូចជាអាជ្ញាធរដែនដី និងប្រជាជនងាយរងគ្រោះទូទាំងខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ៕

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»