លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើ​ការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើ​ការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយ បុគ្គលិក​បម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មកពី​ខណ្ឌ​មានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ សរុប ៤០០នាក់។ ពិធីនេះ បានធ្វើឡើង នារសៀលថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកដ៏ជ្រាលជ្រៅពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកិត្តិយ​ស​សមាគមនារី ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនទាំងអស់គ្នានៅគ្រប់ទីកន្លែង ។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានលើកឡើងថា ការប្រជុំនាថ្ងៃនេះ គឺយោងតាមអនុ​សាស​ន៍​ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសំណេះសំណាល​ជា​មួយ​សមាជិកបក្សក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏បានបន្តជំរុញការអនុវត្តក្របខណ្ឌ​គោលនយោបាយ ជាតិ​គាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឱ្យ​កាន់​តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បី​ធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់​ប្រជាជន​ជាអតិបរមា ។

ទន្ទឹមនោះផងដែរ សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តរៀបចំ ៖ ១. ជូនក្រសួងសុខាភិបាលត្រៀមលក្ខណៈ តាមនីតិវិធីធ្វើបណ្ណសុខភាពជូនក្មួយៗ តាម​ស្ថានភាព​ជាក់ស្តែង ។ ២. ប្រគល់ភារកិច្ចជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រៀមលក្ខណៈ​ធ្វើ​បណ្ណ​ក្រីក្រតាមនីតិវិធីសម្រាប់ជូនក្មួយៗទាំងអស់ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ៣. សូម​ប្រគល់ភារកិច្ចជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សារកជំនាញដើម្បីបណ្តុះ​បណ្តាលដល់ក្មួយៗ តែទាល់តែក្មួយៗព្រមសហការខិតខំរៀនសូត្រជំនាញ ដើម្បីមាន​ជំនាញ​ច្បាស់លាស់ដើម្បីចាប់អាជីពការងារថ្មី។

ក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំ​យកថវិកា​របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ បុគ្គលិកបម្រើការងារសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធចំនួន៤០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល៕ ដោយ៖ សួស សំរិតសម្រួលដោយ:dara

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»