លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាសសេចក្ដីសម្រេចស្ដីពីការចាត់តាំងមន្ដ្រីគណបក្សខុទ្ទកាល័យសម្ដេចតេជោ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាសសេចក្ដីសម្រេចស្ដីពីការចាត់តាំងមន្ដ្រីគណបក្សខុទ្ទកាល័យសម្ដេចតេជោ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាសសេចក្ដីសម្រេចស្ដីពីការចាត់តាំងមន្រ្តីគណបក្សខុទ្ទកាល័យបន្ថែម និងដើម្បីពង្រឹងការងារចុះជួយមូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត។

លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានបញ្ជាក់ថា ការចាត់តាំងមន្រ្តីសមាជិកគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការចុះជួយដោះស្រាយទុក្ខលំបាក និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាជាពិសេស នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។

លោកបានណែនាំដល់ក្រុមការងារគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បន្តចុះជួយតាមមូលដ្ឋានជាប្រចាំដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងស្ដាប់សំណូមពរបញ្ហាប្រឈមនានាដូចជា សេវាសាធារណៈ សេវាសំណូមពរ សេវាតម្រូវការរបស់ប្រជាពលរដ្ឋដោះស្រាយ ឲ្យបានទាន់ពេលវេលាដើម្បីបង្កើនជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា។

លោកបន្ដថា ក្រុមការងារត្រូវបន្តការងាររបស់ខ្លួនឲ្យបានសកម្ម ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ឆន្ទៈមុតស្រួច ធ្វើជាស្នូល នៃចលនារបស់ប្រជាជន ដើម្បីសម្រេចបានសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន ព្រមទាំងយកឈ្នះនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។

លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានលើកឡើងថា កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ប្រមុខរាជរាដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេសអស់រយៈកាលជាង៣០ឆ្នាំមកហើយ ព្រមទាំងបានកសាងសមិទ្ធផល និងស្នាដៃជាច្រើនសម្រាប់ប្រជាជន និងប្រទេសជាតិ ជាពិសេសបានផ្ដល់សេចក្ដីសុខជូនប្រជាពលរដ្ឋ និងសុខសន្តិភាពពិតប្រាកដដល់ជាតិមាតុភូមិ។ យើងទាំងអស់គ្នា ត្រូវចូលរួមចំណែកក្នុងការកសាង និងជួយថែរក្សាសន្តិភាព ដែលមានតម្លៃណាស់មិនអាចកាត់ថ្លៃបាននោះទេ ហើយសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមជាតិទាំងមូលផងដែរ៕


0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»