សិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ”ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្តកណ្តាល ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ”ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយស្តីពី "សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅសាលប្រជុំសាលាខេត្តកណ្តាល។ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្រ្តខ្មែរគ្រប់និន្នាការនយោបាយ។សភារដ្ឋធម្មនុញ្ញបានតាក់តែងរក្សាឲ្យមានមកវិញនូវ គុណតម្លៃប្រពៃណីខ្មែរ គឺ (ជាតិ សាសន៍ ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ គឺ (ប្រជាធិបតេយ្យសិទ្ធិមនុស្ស នីតិរដ្ឋ) ដោយតាក់តែងបញ្ចូលទាំងស្រុងនិងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពី "គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា"។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម បានអោយដឹងបន្ថែមទៀតថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាននូវសមិទ្ធផលជាច្រើន អាស្រ័យដោយមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន និងសមាជិក សមាជិកា ក្នុងអាណត្តិនីមួយៗ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នាលើកទិសដៅ និងអនុវត្តការងារ ដើម្បីសម្រេចសមត្ថកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងនីតិរដ្ឋ។ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលា នាពេលនេះ នឹងបានជួយឱ្យថ្នាក់ដឹងនាំ និងមន្ត្រីរាជការរដ្ឋបាលខេត្ត ស្វែងយល់បន្ថែមទៀតអំពីប្រវត្តិ គោលគំនិតសំខាន់ៗ ក៏ដូចជាចំណេះដឹងទូលំទូលាយ ពាក់ព័ន្ធនឹងសមិទ្ធផលធម្មនុញ្ញដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ (២៤-កញ្ញា-១៩៩៣ ដល់ ២៤-កញ្ញា-២០២៣)។ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ និងវិធានការគន្លឹះ ចំនួន៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និងការប្រាថ្នាចង់បាន របស់ប្រជាជនខ្មែរទូទាំងប្រទេស។ក្នុងឱកាសនេះដែរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត បានប្រគល់ជូននូវសៀវភៅ រដ្ឋធម្មនុញ្ញ ជូនដល់រដ្ឋបាលខេត្តកណ្តាល ដេីម្បីបានសិក្សាស្វែងយល់អោយកាន់តែច្បាស់បន្ថែមទៀតពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»