រដ្ឋមន្ត្រី កែវ រតនៈ៖ ខេត្តក្រចេះបានបោះបង្គោលព្រំដែនយ៉ាងរឹងមាំ ហើយផលិតផលរ៉ែ កសិកម្ម និងឧស្សាហកម្ម កំពុងត្រូវបាននាំចេញទៅទីផ្សារពិភពលោក កាត់ប្រទេសវៀតណាម តាមច្រកព្រំដែនត្រពាំងស្រែ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

រដ្ឋមន្ត្រី កែវ រតនៈ៖ ខេត្តក្រចេះបានបោះបង្គោលព្រំដែនយ៉ាងរឹងមាំ ហើយផលិតផលរ៉ែ កសិកម្ម និងឧស្សាហកម្ម កំពុងត្រូវបាននាំចេញទៅទីផ្សារពិភពលោក កាត់ប្រទេសវៀតណាម តាមច្រកព្រំដែនត្រពាំងស្រែ

ចំនួនអ្នកទស្សនា: Views


(ក្រចេះ)៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពវិស័យអគ្គិសនី និងរ៉ែ នោខេត្តក្រចេះ នាថ្ងៃទី១៣ ខែសីហា​ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីការវិវត្ដវិស័យអគ្គិសនី នៅខេត្ដក្រចេះ និងការរីកចម្រើន នៃការធ្វើកសិឧស្សាហកម្ម និងឧស្សាហកម្មធនធានរ៉ែ។

តាមរយៈវីដេអូខ្លី របស់រដ្ឋមន្ដ្រី កែវ រតនៈ ដែលឯកឧត្តមកំពុងតែឈរនៅនឹងមុខទន្លេ នៃខេត្ដក្រចេះ ឯកឧត្តមបានរៀបរាប់ថា «គ្រាន់តែធនធានរ៉ែមួយមុខ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ មានជាង៧លានដុល្លារ បើនិយាយតែសួយសារ នេះមិនទាន់គិតអំពីចំណូលពន្ធគយ ចំណូលពន្ធដារ និងអាករផ្សេងៗ»។

បន្ថែមពីនោះទៀត ឯកឧត្តមរដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា​ នៅខេត្ដក្រចេះ គ្រាន់តែអាជីវកម្មធនធានរ៉ែ បង្កើតការងារជូនដល់ប្រជាពលរដ្ឋ បានជិត៣ពាន់កន្លែង ហើយទៅថ្ងៃខាងមុខ នឹងបង្កើតការវិនិយោគ លើវិស័យធនធានរ៉ែបន្ថែមទៀត ដើម្បីបង្កើតការងារ ក៏ដូចជាលើកតម្កើននូវជីវភាព របស់ប្រជាពលរដ្ឋខេត្ដក្រចេះ។

បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ដ្រី កែវ រតនៈ ខេត្តក្រចេះ បានបោះបង្គោលព្រំដែនរួចជាច្រើនឆ្នាំហើយ និងមានកម្លាំងការពារព្រំដែនរឹងមាំ។ ឆ្នាំនេះ ការរីកចម្រើនសេដ្ឋកិច្ច និងសង្គមរបស់ខេត្ត ធ្វើឲ្យការប្រើប្រាស់អគ្គិសនីឡើងដល់៤៥មេហ្កាវ៉ាត់ ធៀបទៅ៣មេហ្កាវ៉ាត់ ឆ្នាំ២០១៤។

ឯកឧត្តមរដ្ឋមន្ដ្រី កែវ រតនៈ បានបន្ថែមទៀតថា តាមច្រកព្រំដែនត្រពាំងស្រែផលិតផលរ៉ែ កសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម កំពុងត្រូវបាននាំចេញទៅទីផ្សារពិភពលោក កាត់តាមប្រទេសវៀតណាម ដោយសារតាមច្រកនេះ ការដឹកជញ្ជូនថោក និងរហ័ស៕


0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»