ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ឯកអគ្គរាជទូតថៃ ក្នុងឱកាសដែលនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ឯកអគ្គរាជទូតថៃ ក្នុងឱកាសដែលនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views


នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ឆឺតគៀត អាត់ថៈកន (CHERDKIET ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅក្នុងឱកាសដែល ឯកឧត្តមនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។

ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការនានារវាងព្រះរាជាណាចក្រទាំងពីរនាពេលកន្លងមក ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ជាអាទិ៍ ផ្លូវជាតិលេខ៦៧ និង៦៨ ជាដើម ដែលជាការរួមចំណែករក្សានូវសន្តិសុខសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងសងខាង។

តាមរយៈឯកឧត្តមឯកអគ្គរាជទូត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះសម្តែងនូវអំណរគុណទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA – Neighbouring Countries Economic Development Cooperation Agency) រាជរដ្ឋាភិបាលថៃ ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូត ចំពោះកិច្ចសហប្រតិបត្តិការនានារៀងមក។ ក្នុងកាលៈទេសៈដែល ឯកឧត្តមឯកអគ្គរាជទូត នឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរ និងបង្ហាញនូវជំនឿចិត្តថាទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃរវាង រាជរដ្ឋាភិបាល និងប្រជាជនក្នុងនាមជាអ្នកជិតខាង នឹងបន្តនូវភាពភាពជិតស្និត និងល្អប្រសើរបន្ថែមទៀត ជាពិសេសលើកិច្ចការវិនិយោគ៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»