គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានពង្រាយកម្លាំងសមត្ថកិច្ចតាមទីវត្តអារាម និងរមណីយដ្ឋាន ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានពង្រាយកម្លាំងសមត្ថកិច្ចតាមទីវត្តអារាម និងរមណីយដ្ឋាន ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

កំពង់ឆ្នាំង៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន​គណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឯកឧត្តម​បាន​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិ​ច្ច​មានកងរាជអាវុធហត្ថ នគរបាល និងប្រជាការពារជាច្រើនរយនាក់ ដើម្បីការពារ​សន្តិសុខ​សុ​វត្ថិភាពជូនប្រជាពលរដ្ឋនៅតាមទីវត្តអារាម និង​រមណីយដ្ឋាន​នានា​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ទាំង​១៤ថ្ងៃ និងបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះបានយ៉ាងល្អ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តទៀតថា៖ ក្នុងខេត្តកំពង់ឆ្នាំង មានវត្ត និងទីរមណីយដ្ឋាន​ជា​ច្រើន ​ដែលបានដាក់កម្លាំងពង្រាយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំង​ប្រជា​ការពារ ដើម្បីរក្សាសណ្តសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ រួមនិងទីរមណីយដ្ឋាននានាក្នុងខេត្តផងដែរ ។ ដោយឡែកកម្លាំងនគរបាលចរាចរណ៍វិញ បាន​ដាក់នៅគ្របើគោលដៅដែលប្រឈមនឹងការកកស្ទះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុង​ឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាមនានា ។ ចំពោះកម្លាំងដែលនឹងឈរតាមគោលដៅ នឹងត្រូវយកចិត្តទុកដាក់ចំពោះភារកិច្ច និងទទួល​ខុស​ត្រូវ​ខ្ពស់​លើការងារដឹកនាំបញ្ជាកម្លាំង ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឱ្យ​មាន​កើត​បទល្មើសកើតឡើង ជាពិសេសធានាឱ្យបានក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិ​ប្រជា​ពលរដ្ឋ។

ឯកឧត្តមបានបន្ថែមថា កម្លាំងដែលឈរជើងការពារគោលដៅនានា និងកម្លាំងល្បាត ត្រូវទប់ស្កាត់​សកម្មភាព​បង្ក​ការរំខានណាមួយ ដែលប៉ះពាល់ដល់ការកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ​ផងដែរ​៕ កាំង ហុងវាស្នា

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»