លោក វង្សី វិស្សុត ផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅវត្តកំរ៉ែងរតនារាម ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

លោក វង្សី វិស្សុត ផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅវត្តកំរ៉ែងរតនារាម ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែ

ចំនួនអ្នកទស្សនា: Views

 លោក វង្សី វិស្សុត ផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅវត្តកំរ៉ែងរតនារាម ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង


(ព្រៃវែង)៖ ដោយមានសទ្ធាជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា និងតាមសំណូមពររបស់ព្រះគ្រូចៅអធិការ គណៈកម្មការ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តកំរ៉ែងរតនារាម ស្ថិតក្នុងភូមិស្វាយពក ឃុំស្ពឺ «ក» ស្រុកបាភ្នំ ខេត្តព្រៃវែង, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងពុទ្ធសីមាវត្តកំរ៉ែងរតនារាម ស្ថិតក្នុងភូមិស្វាយពក ឃុំស្ពឺ «ក» ស្រុកបាភ្នំ ខេត្តព្រៃវែង។

កម្មវិធីបុណ្យនៃអង្គកឋិនទាននេះ បានប្រព្រឹត្តទៅដោយមានការរៀបចំធ្វើពិធីក្រុងពាលី និងមានការយាង និងនិមន្ត សម្ដេចព្រះសង្ឃនាយកស្តីទីគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះរាជាគណៈ ព្រមទាំងព្រះមន្ត្រីសង្ឃចំនួន ៩ អង្គ សូត្រមន្ត ចម្រើនព្រះបរិត្ត និងសំដែងធម៌ទេសនា តាមប្រពៃណីព្រះពុទ្ធសាសនា នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីរសៀលថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយ។

លុះថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០​ ខែតុលា ឆ្នាំ២០២៤, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានដង្ហែអង្គកឋិនទានពីរាជធានីភ្នំពេញឆ្ពោះទៅកាន់វត្តកំរ៉ែងរតនារាម ស្ថិតក្នុងភូមិស្វាយពក ឃុំស្ពឺ «ក» ស្រុកបាភ្នំ ខេត្តព្រៃវែង និងធ្វើពិធីដង្ហែរប្រទក្សិណ ជុំវិញព្រះវិហា បូជាទៀនធូប ធ្វើនមស្សការព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនត្រៃចីវរ ព្រមទាំងបរិក្ខាកឋិនប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាទុកជាគរុភណ្ឌក្នុងវត្តកំរ៉ែងរតនារាម ជាកិច្ចបង្ហើយបុណ្យ។

ក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លានេះផងដែរ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ប្រកាសវេបច្ច័យកឋិនមួយចំណែកដល់វត្តចំនួន ២ទៀត ស្ថិតក្នុងឃុំស្ពឺ «ក» ស្រុកបាភ្នំ ខេត្តព្រៃវែង គឺវត្តព្រេច និងវត្តកាឡី សម្រាប់​ប្រើប្រាស់ក្នុងការកសាងសមិទ្ធផលផ្សេងៗ នៅក្នុងវត្តទៅតាមពុទ្ធានុញ្ញាត និងបានប្រគល់អំណោយជូនតាជី យាយជី ចំនួន ១៩៨ នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៤៣ នាក់ ព្រមទាំងសិស្សានុសិស្សចំនួន ៥២៤ នាក់ផងដែរ។

លំដាប់តមកទៀត, លោក វង្សី វិស្សុត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតក្នុងសុខសន្តិភាពស្ថិតស្ថេរជានិរន្ត និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត សូ​មមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តជាម្លប់ក៏សែនត្រជាក់ត្រជុំ និងដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យបន្តស្ថិតក្នុងសុខសន្តិភាព និងកាន់តែមានការអភិវឌ្ឍ វិបុលភាព សម្បូរណ៍សប្បាយ រីកចម្រើន រុងរឿង រឹងមាំ និងជឿនលឿនលើគ្រប់វិស័យជាភិយ្យោភាពតរៀងទៅ។

គួរបញ្ជាក់ដែរថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមក តាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»