រដ្ឋបាលខេត្តព្រះសីហនុ ដង្ហែអង្គកឋិនទានសាមគ្គីទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តគិរីជលសារកោះរ៉ុង ជាមួយបច្ច័យជាង២៦ម៉ឺនដុល្លារ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

រដ្ឋបាលខេត្តព្រះសីហនុ ដង្ហែអង្គកឋិនទានសាមគ្គីទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តគិរីជលសារកោះរ៉ុង ជាមួយបច្ច័យជាង២៦ម៉ឺនដុល្លារ

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)៖ ដោយមានសទ្ធាជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា និងតាមសំណូមពររបស់ព្រះគ្រូចៅអធិការ គណៈកម្មការ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តនោះ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានដង្ហែអង្គកឋិនទានសាមគ្គីមួយទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តគិរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ជាមួយថវិកាដែលបានចូលរួមពីថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ្ធសរុបជាង២៦ម៉ឺនដុល្លារ។

អង្គកឋិនទានសាមគ្គីនេះ ប្រព្រឹត្តទៅដោយរលូន និងអធិកអធម្មសំបូរសប្បាយបែបព្រះពុទ្ធសាសនា ក្រោមការ ផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ពុទ្ធបរិស័ទទូទាំងខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមក តាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»