សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១,៤០៩គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១,៤០៩គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលនៅរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។

ពិធីសំណេះសំណាលដ៏កក់ក្ដៅខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណផ្សារធម្មជាតិរុនតាឯក ក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។

មុនចាប់ផ្ដើមអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំសហការីបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្ដធម្មជាតិរុនតាមឯកតេជោសែន ដើម្បីជាផ្នែកមួយជួយសម្រាលនូវភាពខ្វះខាតរបស់ព្រះសង្ឃផងដែរ។ វត្ដអារាមខាងលើនេះ គឺស្ថិតនៅក្បែរទីតាំងសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងជាង១ពាន់គ្រួសារនេះ។

ការគោរពប្រតិបត្ដិការយ៉ាងខ្ជាប់ខ្ជួន នៅក្នុងវិស័យព្រះពុទ្ធសាសនានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មិនដែលរំលងនោះឡើយ ទោះអញ្ជើញទៅកាន់ទីតាំង ឬតំបន់ណាក៏ដោយ មាតាមនុស្សធម៌រូបនេះ តែងតែដឹកនាំកូនចៅ សហការីទាំងអស់ រួមទាំងប្រតិភូអមដំណើរគ្រប់លំដាប់ថ្នាក់ ចូលគោរពប្រតិបត្ដិជាប់និច្ច ដែលសកម្មភាពដ៏បវររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជាគំរូដ៏ល្អៗតដល់កូនចៅគ្រប់ៗរូប និងគ្រប់ជំនាន់តរៀងទៅ។

ក្នុងឱកាសដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី រួមទាំងប្រតិភូ បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ រួចហើយ អ្នកម្ដាយមនុស្សធម៌ក៏មិនភ្លេចធ្វើទានផងដែរ ដោយបានជូននូវក្រណាត់ស និងថវិកាមួយចំនួន ដល់តាអាចារ្យ លោកតា លោកយាយជី ក្នុងវត្ដអារាមនេះ។

បន្ទាប់មកសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានធ្វើដំណើរអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះជាង ១ពាន់គ្រួសារខាងលើ ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ប្រេងឆា ១ដប, ស្ករស ២គីឡូក្រាម, ម្សៅសាប៊ូ ១ថង់, ភេសជ្ជៈបាកាស ១ថង់, ឃីតមួយដែលមានសារុង ក្រមា មុង ភួយ រួមទាំងថវិកា ចំនួន ២ម៉ឺនរៀល។

ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដល់អំណោយសម្រាលការលំបាក ជូនដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន រួមទាំងផ្ដល់នូវសៀវភៅសម្រាប់សិក្សា ប៊ិច និងថវិកាចំនួន ១ម៉ឺនរៀលដល់សិស្សានុសិស្ស ៧៥៦១នាក់ ដែលកំពុងសិក្សានៅសាលាទាំងពីរខាងលើនេះ។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំនាំព្រះរាជបណ្ដាំសួរសុខទុក្ខ និងក្ដីស្រលាញ់នឹករលឹករបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវីររាជមាតាជាតិខ្មែរ ដល់ប្រជានុរាស្ដ្ររបស់ព្រះវីររាជមាតាជាតិខ្មែរផងដែរ។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិង ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដដំណើរជួបសំណេះសំណាល និងនាំយកអំណោយចែកជូនអ្នកជំងឺចំនួន ២៥នាក់ ដែលបានមកទទួលសេវាថែទាំ ពិនិត្យព្យាបាល នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក៕

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»