អភិបាលខេត្តកណ្ដាលលើកទឹកចិត្តដល់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី រួមគ្នាផ្ដល់ព័ត៌មកកាន់សមត្ថកិច្ចចំពោះរាល់បទល្មើសគ្រប់ទម្រង់ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

អភិបាលខេត្តកណ្ដាលលើកទឹកចិត្តដល់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី រួមគ្នាផ្ដល់ព័ត៌មកកាន់សមត្ថកិច្ចចំពោះរាល់បទល្មើសគ្រប់ទម្រង់

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងលើកទឹកចិត្តដល់បងប្អូនអ្នកប្រកបមុខរបរ ម៉ូតូឌុប និងម៉ូតូកង់បីគ្រប់ប្រភេទ ចូលរួមក្នុងការផ្តល់នូវព័ត៌មានពិសេស និងត្រូវធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ ដោយលួចរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនដើម្បីធានាសុវត្ថិភាព។

អភិបាលខេត្តកណ្តាលបានថ្លែងជម្រុញបែបនេះ នៅក្នុងការជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនជាអ្នកដែលប្រកបរបរម៉ូតូឌុប និងម៉ូតូកង់បី និងអញ្ជើញស្រស់ស្រូបអាហារពេលព្រឹកជុំគ្នា នៅក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ។

ក្នុងឱកាសជួបសំណេះសំណាលនេះ បងប្អូនជាអ្នកប្រកបមុខរបររត់ម៉ូតូឌុប និងម៉ូតូកង់បី បានស្នើសុំអោយមានជាសមាគម ក៏ដូចជាមានកាតសម្គាល់ខ្លួនសម្រាប់បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ។ អភិបាលខេត្តកណ្តាល ក៏បានឯកភាព និងប្រាប់រៀបចំឯកសារពាក់ព័ន្ធមក ដើម្បីរៀបចំដល់ក្រុមការងារចេញកាតសម្គាល់ដល់បងប្អូនជាអ្នកប្រកបមុខរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ។

លោក បានបញ្ជាក់បន្ថែមថា បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី គឺជាអ្នកចូលរួមដ៏សំខាន់ក្នុងការផ្តល់នូវព័ត៌មានពិសេសត្រូវធ្វើជាបណ្ដាញដ៏ល្អក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា។

លោក អភិបាលខេត្តកណ្តាល បន្ថែមថា បងប្អូនដែលជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ ត្រូវបង្កើនសូមមានស្មារតីទទួលខុសត្រូវ និងត្រូវគោរពនូវច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវមានក្រមសីលធម៌ ក្នុងការផ្ដល់សេវាជូនអតិថិជនរបស់ខ្លួន ប្រកបដោយទំនុកចិត្ត និងភាពកក់ក្ដៅដល់ភ្ញៀវ ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះ កាន់តែយូរអង្វែងផងដែរ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា៕

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»