ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា ជួបពិភក្សាការងារជាមួយអាជ្ញាធរខេត្ត ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា ជួបពិភក្សាការងារជាមួយអាជ្ញាធរខេត្ត

ចំនួនអ្នកទស្សនា: Views

   



កណ្តាល: ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា បានជួបពិភក្សាការងារជាមួយអាជ្ញាធរខេត្តកណ្តាល ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១១ និងមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាឈ្វេងយល់អំពីយន្តការដោះស្រាយ ទំនាស់ដីធ្លីរបស់ខេត្ត នារសៀលថ្ងៃ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃច័ន្ទ ទី០៥ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល។ ឯកឧត្តម គង់

 សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជម្រាបជូនប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភាថា ការងារចុះបញ្ជីដីរដ្ឋក្នុងខេត្ត សរុបចំនួន ១២,២៧៤ហិកតា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ប្រគល់សិទ្ធិជូនក្រុមហ៊ុនធ្វើការជួល និងដោះដូរដើម្បីវិនិយោគ ចំនួន ១៦កន្លែង ស្មើនឹង ៥,៧៩៥ហិកតា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍនៅមូលដ្ឋាន។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបតាំងពីចាប់ផ្តើមអនុវត្តន៍សម្រេចបាន ៥៦៩ភូមិ លើ ១ ០១០ភូមិ ស្មើ ៥៧ភាគរយ និងនៅសល់ ៤៤១ភូមិ ស្មើនឹង ៤៣ភាគ ដែលគ្រោងបញ្ចប់ នៅឆ្នាំ២០២៩ ហើយបច្ចុប្បន្ននេះក្រុមការងារមន្ទីរ ១០ក្រុម កំពុងដំណើរ

ការអនុវត្តន៍ចំនួន ៦៩ភូមិ លើ ៤៤១ភូមិ ដែលនៅសល់ ០៩ស្រុក។ នាឱកាសនោះដែរ ឯកឧត្តម សរ ចំរុង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធយន្តការដោះស្រាយករណីទំនាស់ដីធ្លី ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធូរធារ កាត់បន្ថយភាពក្រីក្រ ។ ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំអនុវត្តន៍ការងាររបស់ខ្លួន ឱ្យមានកាន់តែប្រសិទ្ធភាពខ្ពស់ ៕ ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»