យុវជនល្អគប្បីត្រូវធ្វើខ្លួន ជាដំណោះស្រាយ និងជាអ្នកនាំសារជួយដល់សង្គម ចំពោះបញ្ហាដែលកំពុងប្រឈមនៅក្នុងសង្គម ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

យុវជនល្អគប្បីត្រូវធ្វើខ្លួន ជាដំណោះស្រាយ និងជាអ្នកនាំសារជួយដល់សង្គម ចំពោះបញ្ហាដែលកំពុងប្រឈមនៅក្នុងសង្គម

ចំនួនអ្នកទស្សនា: Views

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា យុវជនដែលល្អម្នាក់គប្បីណាស់ ត្រូវតែធ្វើខ្លួនជាដំណោះស្រាយ និងជាអ្នកនាំសារក្នុងការជួយដល់សង្គម ទោះបីតិចក្តី ច្រើនក្តី ចំពោះបញ្ហាដែលកំពុងតែប្រឈមនៅក្នុងសង្គមជាពិសេស គឺការជួយដល់យុវជនឱ្យបានជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងគ្រឿងស្រវឹង។

លោកជំទាវ គឹម សេដ្ឋានី បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱ្យអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រស្ដីពី «ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែង ប្រកួតកីឡា» នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយមានការចូលរួមពីលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួងអប់រំយុវជន និងកីឡា លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា រួមទាំងលោក លោកស្រីមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ និងសិស្ស និស្សិតជាច្រើនរូប។

លោកជំទាវ គឹម សេដ្ឋានី បានបន្ថែមថា សិស្ស និស្សិត និងយុវជន នាពេលបច្ចុប្បន្ននេះមានគុណសម្បទា និងចរិយាសម្បទាគ្រប់គ្រាន់ និងសក្តិសមធ្វើជាអ្នកនាំសារមួយដើម្បីធ្វើការ មិនមែនត្រឹមតែការប្រកួតទេ ប៉ុន្តែគឺជាការរួមចំណែកក្នុងការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញឿន និងជាការចូលរួមដ៏សំខាន់ដើម្បីធ្វើយ៉ាងណា ចូលរួមហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងកន្លែងកីឡា។

លោកជំទាវ គឹម សេដ្ឋានី បានបន្ថែមទៀតថា ការធ្វើខ្លួនជាអ្នកនាំសាររបស់យុវជនក្នុងការជួយដល់យុវជនផ្សេងៗទៀត ឱ្យជៀសឆ្ងាយពីគ្រឿងស្រវឹង និងគ្រឿងញៀននេះ គឺជាគុណចរិយាដ៏ល្អប្រពៃមួយដើម្បីបំពេញតួនាទី ក្នុងនាមជាពលរដ្ឋមួយម្នាក់ ក្នុងការប្រើប្រាស់នូវអ្វីដែលខ្លួនមាន ក្នុងការធ្វើខ្លួនជាដំណោះស្រាយដើម្បីជួយដល់អ្នកដ៏ទៃ។

លោកជំទាវ គឹម សេដ្ឋានី បានអះអាងទៀតថា ដើម្បីធ្វើជាគំរូ និងជាអ្នកនាំសារដ៏ល្អមួយដើម្បីជួយដល់អ្នកដ៏ទៃ យុវជនត្រូវតែខិតខំស្វែងយល់ឱ្យបានច្រើនពីអ្វីដែលជាបញ្ហានាពេលបច្ចុប្បន្ននេះ និងដំណោះស្រាយដ៏ល្អមួយ រួមនឹងអ្វីដែលជាការខិតខំរបស់រាជរដ្ឋាភិបាល នៅក្នុងការគ្រប់គ្រង ការផ្សព្វផ្សាយ ដ៏ដូចជា ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងបន្ថែមទៀតនោះគឺកាន់តែមានភាពល្អប្រសើរ ដើម្បីមានជាសក្ខីកម្មមួយច្បាស់លាស់ក្នុងការជួយដល់អ្នកដ៏ទៃផងដែរ។

សូមបញ្ជាក់ដែរថា កម្មវិធីប្រកួតនិយាយជាសាធារណៈ ដែលបានរៀបចំឡើងក្រោមការសហការរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការចលនាសុខភាពដើម្បីកម្ពុជានេះ លេខ១ បានទៅលើយុវជន តុន ច័ន្ទរិទ្ធិ អ្នកនិពន្ធឯករាជ្យ ខណៈលេខ២ បានលើកញ្ញា លី គឹមធីណា មកពីវិទ្យាល័យដុនបូស្គូ និងលេខ៣ បានលើយុវជន វិន វុទ្ធី មកពីវិទ្យាល័យជំនាន់ថ្មីគោកព្រីង៕

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»