សម្តេចតេជោ ហ៊ុន សែន សរសើរថា លោក ចូ បៃដិន មានអត្តចរិតរួសរាយ និងបានសន្ទនាយ៉ាងល្អជាមួយសម្តេច ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន សរសើរថា លោក ចូ បៃដិន មានអត្តចរិតរួសរាយ និងបានសន្ទនាយ៉ាងល្អជាមួយសម្តេច

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងនូវការកោតសរសើរថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក មានអត្តចរិតរូសរាយ និងបានសន្ទនាយ៉ាងល្អជាមួយសម្តេច។

សម្តេចតេជោ ហ៊ុន​ សែន បានកោតសរសើរបែបនេះ ពេលអញ្ជើញធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន​ សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ខ្ញុំនិងឯកឧត្តមប្រធានាធិបតី ចូ បៃឌិន គាត់មានអាយុច្រើនជាងខ្ញុំ ៨ឆ្នាំ គាត់ពិតជារួសរាយ ហើយយើងមានការសន្ទនាគ្នាដ៏ល្អ។ បើទោះបីរឿងនេះរឿងនោះ យើងចែករម្លែកគ្នា តាំងពីកូនចៅជាដើម ក៏និយាយគ្នាបាន។ នៅក្រុងវ៉ាស៉ីនតោនក៏និយាយ នៅទីនេះ (ភ្នំពេញ) ក៏និយាយ គាត់មានចៅតិចជាងខ្ញុំ ត្រឹមតែ៧នាក់ ឯខ្ញុំមាន ២០នាក់»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការលើកឡើងថា អាមេរិកមិនត្រូវការឈ្មោះ ហ៊ុន សែន គ្រាន់តែជាសម្តីរបស់ក្រុមភូតថ្លុកភូតត្រពាំងប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាមេដឹកនាំនិងមេដឹកនាំ ទោះបីជាយ៉ាងម៉េចក៏ដោយ ក៏មានសីលធម៌នៅក្នុងការទំនាក់ទំនងគ្នាដែរ។ សម្តេចតេជោ បានឲ្យដឹងថា ក្នុងកម្មវិធីលៀងសាយភោជន៍ លោក ចូ បៃដិន បានទទួលទានម្ហូបខ្មែរយ៉ាងជឿជាក់ផងដែរ៕

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»