រដ្ឋបាលរាជធានីភ្នំពេញកែសម្រួលប្លង់ឆ្នាំ២០៣៥ មួយចំនួនឡើងវិញដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

រដ្ឋបាលរាជធានីភ្នំពេញកែសម្រួលប្លង់ឆ្នាំ២០៣៥ មួយចំនួនឡើងវិញដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្

ចំនួនអ្នកទស្សនា: Views

 

រដ្ឋបាលរាជធានីភ្នំពេញកែសម្រួលប្លង់ឆ្នាំ២០៣៥ មួយចំនួនឡើងវិញដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ

 រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

ការអភិវឌ្ឍរាជធានីត្រូវធ្វើឡើងទៅតាម ប្លង់គោលរាជធានីឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួល (Update) ប្លង់គោលនេះមួយចំនួនឡើងវិញដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន។

នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែ ប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ ប៉ុណ្ណោះមកប្រជុំពិភាក្សានិងលើកទិសដៅអនុវត្តបន្ត ដើម្បីឱ្យថ្នាក់ខណ្ឌបានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ ។

ឯកឧត្ដមឃួង ស្រេង បានណែនាំថា៖ សម្រាប់ភូមិបាលខណ្ឌត្រូវក្តាប់ប្លង់មេឱ្យបានច្បាស់លាស់ មុនផ្តល់ឱ្យគេធ្វើអ្វីមួយ ពោលគឺ ការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ ។បន្ថែមពីនេះខណ្ឌមួយចំនួន គឺបានរៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ រួចហើយ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលយើងត្រូវសិក្សាពីប្លង់មេឱ្យបានច្បាស់ ។ ៨ឆ្នាំទៅ១០ឆ្នាំ ប្លង់គោលរាជធានីត្រូវកែប្រែ(Update) ឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដីជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន ។ មន្ទីរជំនាញ អភិបាលខណ្ឌខណ្ឌទាំង១៤ ត្រូវពិនិត្យឱ្យបានជាក់លាក់លើប្លង់គោល ជៀសឱ្យបានពីការរំលោភទៅលើប្លង់គោល២០៣៥ នេះ ។

គួរបញ្ជាក់ថា៖ ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ជា“បេះដូង របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំនុចពិសេស នៃប្រសព្វទន្លេបួនហៅថាទន្លេបួនមុខ ដែលជាអត្ត សញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូលនៃរាជធានីភ្នំពេញ សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ៕ អត្ថបទដោយ៖ វិទ្យុជាតិកម្ពុជា, ផ្សាយដោយ៖ កន ចំណាន

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»