សម្តេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃ បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនដើម្បី ពង្រឹងសមត្ថភាពកងកម្លាំងនគរបាលជាតិ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

សម្តេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃ បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនដើម្បី ពង្រឹងសមត្ថភាពកងកម្លាំងនគរបាលជាតិ

ចំនួនអ្នកទស្សនា: Views


កំពង់ឆ្នាំង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ។ ការគូសបញ្ជាក់របស់សម្ដេចក្រឡាហោមបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងបិទវគ្គបណ្ដុះ បណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ ៦ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា៖ «ក្រសួងមហាផ្ទៃ បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព»។ សម្ដេចក្រឡាហោមបានមានប្រសសន៍ថា ក្រសួងក៏បានចំណាយថវិកាជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារផ្សេងៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ឱ្យឆ្លើយតបទៅនឹងតម្រូវការនៃការងារអភិវឌ្ឍន៍ធនធានមនុស្ស និងស្របតាមស្ដង់ដារ គុណភាពដែលបានកំណត់។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគទាំងអស់បន្តយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រង និងពង្រឹងគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។ សម្ដេចក្រឡាហោមក៏បានណែនាំឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងនាយកដ្ឋានបុគ្គលិក ត្រូវបន្តពិនិត្យនិងរៀបចំតាមនីតិវិធីដើម្បីចាត់បញ្ចូនមន្ត្រីនគរបាលដែលមិនទាន់ឆ្លងកាត់វគ្គសិក្សា ឱ្យមកសិក្សាក្នុងវគ្គបន្តបន្ទាប់ទៀតឱ្យបានគ្រប់ៗគ្នាជាកំហិត។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានផ្ដល់អនុសាសន៍ណែនាំដល់សិស្សនគរបាលជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញទទួលបានពីការបណ្តុះបណ្តាលនេះទៅបម្រើដល់អង្គភាពខ្លួន និងជួយប្រជាពលរដ្ឋនៅក្នុងសង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ លើការងារ គោរពអនុវត្តន៍ច្បាប់ មានក្រមសីលធម៌វិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ទាំងនៅក្នុងអង្គភាព និងសង្គម៕ដោយ៖ ចាន់ សុធីវង្ស

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»