លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តជួបសំណេះសំណាល សួរសុខទុក្ខ និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សនៅក្នុងឃុំរកាគយ ស្រុកកងមាស ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តជួបសំណេះសំណាល សួរសុខទុក្ខ និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សនៅក្នុងឃុំរកាគយ ស្រុកកងមាស

ចំនួនអ្នកទស្សនា: Views


(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកកងមាស និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានបន្តជួបសំណេះ សំណាល សួរសុខទុក្ខ និងបង្រៀនគូសសន្លឹកឆ្នោតដល់ បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សនៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៦ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា គ្រប់ពេល គ្រប់ឧបសគ្គ គណបក្សប្រជាជនកម្ពុជាដែលបាន កើតឡើងពីប្រជាជន បម្រើប្រជាជន ដើម្បីប្រជាជន តែងតែនៅរួមរស់ និងចូលរួម ដោះស្រាយទុក្ខលំបាករបស់ ប្រជាជន ពិសេសក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងការជួយគាំទ្ររបស់ក្រុមការងារចុះជួយ ស្រុកកងមាសក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ក្នុងមូលដ្ឋានឃុំរកាគយ និងស្រុកកងមាស មានការអភិវឌ្ឍ និងសម្រេចបាននូវសមិទ្ធផល នានាជាច្រើនដូចជា សាលារៀន ស្ពានបេតុង ស្ពានយោល ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ជ្រាំងទប់មាត់ព្រែក អគារសិក្សា មណ្ឌលសុខភាព និងការបន្ត សាងសង់សមិទ្ធផលផ្សេងៗជាបន្តបន្ទាប់ទៀត ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបម្រើ ដល់សេចក្ដីត្រូវការចាំបាច់ របស់សហគមន៍ទាំងមូល។

ជាចុងក្រោយ លោកសូមអំពាវនាវដល់ប្រជាជាតិខ្មែរឱ្យរួមគ្នាការពារសុខសន្តិភាព ការពារសមិទ្ធផលរបស់កម្ពុជាដែលទទួលបានក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងទៅ បោះឆ្នោតជូនគណបក្សប្រជាជនដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ គ្រប់ៗគ្នា៕


0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»