ក្រុមការងារគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយបក្ស បង្រៀនពីការគូសសន្លឹកឆ្នោត និងប្រាប់ឱ្យពលរដ្ឋភ្ជាប់ Channel Telegram សម្តេចតេជោ ដើម្បីទទួលបានព័ត៌មានពិត ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

ក្រុមការងារគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយបក្ស បង្រៀនពីការគូសសន្លឹកឆ្នោត និងប្រាប់ឱ្យពលរដ្ឋភ្ជាប់ Channel Telegram សម្តេចតេជោ ដើម្បីទទួលបានព័ត៌មានពិត

ចំនួនអ្នកទស្សនា: Views

ក្រុមការងារគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយបក្ស បង្រៀនពីការគូសសន្លឹកឆ្នោត និងប្រាប់ឱ្យពលរដ្ឋភ្ជាប់ Channel Telegram សម្តេចតេជោ ដើម្បីទទួលបានព័ត៌មានពិត

(ភ្នំពេញ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយបក្ស បង្រៀនពីការគូសសន្លឹកឆ្នោត និងប្រាប់ឱ្យពលរដ្ឋភ្ជាប់ Channel Telegram សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទទួលបានព័ត៌មានពិត។

ការចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយបក្ស បង្រៀនពីការគូសសន្លឹកឆ្នោត និងប្រាប់ឱ្យពលរដ្ឋភ្ជាប់ Channel Telegram សម្តេចតេជោនេះ បានធ្វើឡើងតាមការណែនាំពីលោក សូ ម៉ារ៉ា ប្រធានក្រុមការងារ និងលោក ជា ខេមាប្រធានគណៈកម្មាធិការបក្សខណ្ឌដូនពេញ លោក សួនរិនឌី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ, លោក ហ៊ូ ស្រុី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ។

លោក ចាប ឌីណា អនុប្រធានគណៈកម្មការបក្សខណ្ឌដូនពេញ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់ផ្សារថ្មៃទី២ បានចុះដឹកនាំដង្ហែក្បួនឃោសនា និងបានចុះណែនាំប្រជាពលរដ្ឋក្នុងសង្កាត់ពីរបៀបគូសសន្លឹកឆ្នោតគឺគូសក្នុងសញ្ញាទ្រុងជ្រូក (សញ្ញាធីក) នៅចំលេខ ១៨ (លេខចុងក្រោយគេ) ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញា។

លោកបានបញ្ជាក់ថា បើលោកតាលោកយាយ ជនពិការ អ្នកមិនចេះអក្សរត្រូវធ្វើការចងចាំថា «គណបក្សប្រជាជនមានរូបសញ្ញាទេវតាបាចផ្កា ដែលមានលេខរៀងទី១៨ នៅចុងសន្លឹកឆ្នោត»។ ដូច្នេះសូមបងប្អូនពូមីងប្រជាពលរដ្ឋដែលមានអាយុត្រូវបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»