សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញរាប់បាត្រ នៅវត្តសារ៉ាវ័ន្តតេជោ ក្នុងវេនកាន់បិណ្ឌទី៤ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញរាប់បាត្រ នៅវត្តសារ៉ាវ័ន្តតេជោ ក្នុងវេនកាន់បិណ្ឌទី៤

ចំនួនអ្នកទស្សនា: Views

 សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញរាប់បាត្រ នៅវត្តសារ៉ាវ័ន្តតេជោ ក្នុងវេនកាន់បិណ្ឌទី៤

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រក្ពុជា អញ្ជើញរាប់បាត្រ នៅវត្តសារ៉ាវ័ន្តតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេនកាន់បិណ្ឌទី៤ នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀងមក  តែងតែមានប្រារព្ធពិធីនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ថៃ្ងបញ្ចប់ គឺជាថៃ្ង «ភ្ជុំបិណ្ឌ»។

ក្នុងពិធីកាន់បិណ្ឌវេនទី៤នេះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសារ៉ាវ័ន្តតេជោ ទុកកសាងសមិទ្ធផលនានាក្នុងវត្ត វេរទេយ្យវត្ថុដល់ព្រះសង្ឃ និងចង្ហាន់ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង ៧សន្តាន ដែលចែកឋានទៅបរលោកខាងមុខ មកទទួលយកនូវអានិសង្ឃ ដែលបានឧទ្ទិសជូន នៅក្នុងវេនកាន់បិណ្ឌទី៤នេះ។

ទេយ្យវត្ថុដែលបានវេរ និងប្រគេនព្រះសង្ឃក្នុងថ្ងៃនេះ រួមមាន៖ ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, ចេក ៥កេស, ត្រីខ ១កេសធំ, អង្ករ ៣០០គីឡូក្រាម, មីម៉ាម៉ា ២កេសធំ, មីជាតិ ១០កេស, ស្កសរ ៣បេ, ទឹកដោះគោ ៣កេស, ទឹកស៉ីអ៉ីវ ៥យួរ, ត្រីខ ៥យួរ, ទៀនធូប និងបច្ច័យមួយចំនួន៕

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»