ខេត្តកណ្ដាល បើកវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាសំដៅឈានទៅរកការអភិវឌ្ឍ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

ខេត្តកណ្ដាល បើកវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាសំដៅឈានទៅរកការអភិវឌ្ឍ

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ ស្ថិតនៅក្នុងវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលធ្វើឡើង២ថ្ងៃ, លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា វេទិកានេះបានផ្ដល់ឱកាសដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និង អ្នក ពាក់ព័ន្ធនានា បានចូលរួមសន្ទនាគ្នា ដើម្បីផ្ដល់នូវព័ត៌មានត្រឡប់ និងសម្ដែង នូវ បញ្ហា ប្រឈម សំណូមពរ ក្ដីកង្វល់ និងតម្រូវការចាំបាច់ជាអាទិភាពនានា បាននិង កំពុង ជួប ប្រទះ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ខាងមុខនេះ។

វេទិកានេះស្ថិតក្រោមអធិបតីភាពលោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប, លោក ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយ, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។ វេទិកាធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី១១ និងទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកអភិបាលខេត្តបានថ្លែងថា វេទិនេះពិតជាមមានសារៈសំខាន់ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពី សុឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ ក្នុងការចូលរួមចំណែកអនុវត្តនូវ កម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកប ដោយ គតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ននាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្តបានបន្តថា វេទិកាថ្នាក់ខេត្ត ស្តីពីកំណែ ទម្រង់ វិម្ឈការ និងវិសហម្ឈការ ឆ្នាំ២០២៤ បានបង្ហាញ ពីការយល់ដឹងស៊ីជម្រៅ អំពីដំណើរការ និងសារៈសំខាន់នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ ក្រោម ជាតិរបស់រដ្ឋបាល ឃុំ សង្កាត់ ក្រុង-ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត អង្គការ សង្គម ស៊ីវិល។ តាមរយៈការឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមក្នុងការអនុវត្តមុខងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរដ្ឋបាលខេត្តទទួលបានរបាយការណ៍ពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈមដែលរដ្ឋបាលខេត្តជួបប្រទះកន្លងមក។

អភិបាលខេត្តបានបន្ថែមថា វេទិកាថ្នាក់ខេត្តនេះទៀតសោត បាន បង្ហាញ យ៉ាង ពិត ប្រាកដ ពីការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ រួមជាមួយឆន្ទៈពីគ្រប់ តួអង្គនៃរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ខេត្តក្នុងការអនុវត្តកំណែទម្រង់តាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួល នោះទេ។ កំណែទម្រង់ដែលជោគជ័យផ្អែកលើកត្តាសំខាន់ៗបួន៖ ចក្ខុវិស័យច្បាស់លាស់, ការប្តេជ្ញាចិត្តខ្ពស់, ការចូលរួមដោយស្មោះត្រង់ និងការលះបង់។

គួរបញ្ជាក់ច្បាស់ៗថា នៅក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០នេះ លោក គួច ចំរើន អភិបាលខេត្តខេត្តកណ្តាល បានធ្វើការឆ្លើយបតនូវបញ្ហាប្រឈម និងសំណើសំណូមពរ ដែលរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរ អង្គភាពនានា ជុំវិញខេត្ត អង្គការ សង្គម ស៊ីវិល បានលើកឡើងនៅក្នុងអង្គវេទិកាផងដែរ៕

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»