សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
skip to main | skip to sidebar
  • Home
  • Advertise
  • Contact
  • Support
  • About
គេហទំព័រ ទិត្យសុខហឿន ហតញូស៍
  • Home
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព
  • ទេសចរណ៍
  • ព័ត៌មានវិទ្យា
  • ជីវិត្តកំសាន្ត
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views
November 12, 2024 www.k-tithsokhoeun-hotnews.com.kh

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្ដដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញ និងពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកាន់តែប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖

ទី១- បន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដើម្បី ឈានទៅសម្រេចគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់ថា នៅ ឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យ ឯកជន ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ។

ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ និងពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

ទី៥- ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។

ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ជំហានទី៣ សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ។

ទី៧- លើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាពដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមាន អត្រាអនាម័យទាប ឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ទី៨- ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិ ដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន សេវាអនាម័យជនបទកាន់តែប្រសើរឡើង៕

 

0 Comments:

Post a Comment

Newer Post Older Post ggg Home

Popular Posts

  • អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនគ្រួសារវីរកងទ័ពកង
    ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងថា គ្រួសារវីរកងទ័ពជួរមុខដែលភរិយាមាន...
  • សម្ដេចក្រឡាហោម ស ខេង វាយ តម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់សាលានគរបាលភូមិភាគនៅតាមបណ្តាខេត្ត
      សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់សាលានគរបាលភូមិភាគនៅតាមបណ្តាខេត្ត ដើម្បីឆ្លើយតបចំពោះការបណ្ដុះបណ្ដាលសិស្សនគរបាលឱ្យកាន...
  • ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក នួន ប៊ុនរ័ត្ន នាយកនៃសាលាបឋមសិក្សាទួលការកុះ
    ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥  លោក នួន ប៊ុនរ័ត្ន នាយកនៃសាលាបឋមសិក្សាទួលការកុះ និងលោក ហ៊ុន សុផល នាយករង ព្រមទាំងលោកគ្រ...
  • អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរអង្គភាពជំនាញ ចុះពិនិត្យការស្តារប្រឡាយ បញ្ចៀសជំនន់ទឹកភ្លៀងជាង២ពាន់ម៉ែត្រ នៅក្រុងតាខ្មៅ
    នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ...
  • មន្ត្រីក្រសួងព័ត៌មាន ២រូប ទទួលពានរង្វាន់ពីវិទ្យាស្ថាន AIBD ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី១៨
    បាលី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣  មន្ត្រីក្រសួងព័ត៌មានចំនួន ២រូប រួមមាន ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ទទួលពានរង្វាន់ "Outstanding L...
  • ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី «Creating a Sustainable Media Ecosystem» នៅប្រទេសឥណ្ឌូនេស៊ី
    បាលី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី «Creating a Sustainable Media E...
  • អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រៀមបំពេញបេសកកម្ម ក្នុងដំណើរការឃោសនា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
    (ភ្នំពេញ)៖   ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានី...
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
      ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្ស...
  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ
      បន្ទាយមានជ័យ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣​  ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងជាអនុប្រធានសមាគម អតីតយុទ្ធជន កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្...
  • ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង
     (ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម...







Popular Posts

  • អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនគ្រួសារវីរកងទ័ពកង
    ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងថា គ្រួសារវីរកងទ័ពជួរមុខដែលភរិយាមាន...
  • ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក នួន ប៊ុនរ័ត្ន នាយកនៃសាលាបឋមសិក្សាទួលការកុះ
    ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥  លោក នួន ប៊ុនរ័ត្ន នាយកនៃសាលាបឋមសិក្សាទួលការកុះ និងលោក ហ៊ុន សុផល នាយករង ព្រមទាំងលោកគ្រ...
  • សម្ដេចក្រឡាហោម ស ខេង វាយ តម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់សាលានគរបាលភូមិភាគនៅតាមបណ្តាខេត្ត
      សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់សាលានគរបាលភូមិភាគនៅតាមបណ្តាខេត្ត ដើម្បីឆ្លើយតបចំពោះការបណ្ដុះបណ្ដាលសិស្សនគរបាលឱ្យកាន...
  • អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរអង្គភាពជំនាញ ចុះពិនិត្យការស្តារប្រឡាយ បញ្ចៀសជំនន់ទឹកភ្លៀងជាង២ពាន់ម៉ែត្រ នៅក្រុងតាខ្មៅ
    នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ...
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
      ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្ស...
  • មន្ត្រីក្រសួងព័ត៌មាន ២រូប ទទួលពានរង្វាន់ពីវិទ្យាស្ថាន AIBD ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី១៨
    បាលី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣  មន្ត្រីក្រសួងព័ត៌មានចំនួន ២រូប រួមមាន ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ទទួលពានរង្វាន់ "Outstanding L...
  • អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសចូលឆ្នាំសកល ២០២៥
     អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសចូលឆ្នាំសកល ២០២៥ (ភ្នំពេញ)៖ លោក វណ្ណ វិទ្យា អគ្គក...
  • ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី «Creating a Sustainable Media Ecosystem» នៅប្រទេសឥណ្ឌូនេស៊ី
    បាលី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី «Creating a Sustainable Media E...
  • អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រៀមបំពេញបេសកកម្ម ក្នុងដំណើរការឃោសនា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
    (ភ្នំពេញ)៖   ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានី...
  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ
      បន្ទាយមានជ័យ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣​  ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងជាអនុប្រធានសមាគម អតីតយុទ្ធជន កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្...

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»
រក្សាសិទ្ធិ: © 2023. គេហទំព័រ ទិត្យសុខហឿន ហតញូស៍ -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយ៖​លោក​ទិត្យសុខហឿន ទីស្នាក់ការកណ្តាល៖ ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ .
-