រដ្ឋបាលស្រុកកងមាស និង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមគ្នាដាំកូនឈើប្រណិតជាង៣០០ដើម អមសង្ខាងផ្លូវចូលវត្ដដំបងដែកមានជ័យ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

រដ្ឋបាលស្រុកកងមាស និង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមគ្នាដាំកូនឈើប្រណិតជាង៣០០ដើម អមសង្ខាងផ្លូវចូលវត្ដដំបងដែកមានជ័យ

ចំនួនអ្នកទស្សនា: Views

 រដ្ឋបាលស្រុកកងមាស និង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមគ្នាដាំកូនឈើប្រណិតជាង៣០០ដើម អមសង្ខាងផ្លូវចូលវត្ដដំបងដែកមានជ័យ



កំពង់ចាម៖ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស រួមជាមួយ លោកប្រធានក្រុមប្រឹក្សាស្រុក និង លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញជាអធិបតីពិធីដាំកូនឈើប្រណិតជាង៣០០ដើម ស្ថិតនៅអមសង្ខាងផ្លូវចូលវត្ដដំបងដែកមានជ័យ ភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស  ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។


សូមជម្រាបថា បន្ទាប់ពីពិធីដាំកូនឈើរួច ថ្នាក់ដឹកនាំស្រុក និង សមាគម បានចែកសម្ភារសិក្សា និង ថវិកាជូន ក្មួយៗសិស្សានុសិស្សដែលចូលរួមដាំកូនឈើទាំងជិត៤០០នាក់ផងដែរ។


ពិធីនេះ មានការនិមន្តនិងអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំសមាគម អ្នកសារព័ត៌មាន ព្រះគ្រូចៅអធិការវត្ដដំបងដែកមានជ័យ លោកប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក កម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ អភិបាលរងនិង មន្ត្រីក្រោមឱវាទក្នុងស្រុក យុវជន សសយក លោកនាយក លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស សាលាបឋមសិក្សាគងជ័យ សរុបអ្នកចូលរួមប្រមាណ៤០០នាក់។


សូមជម្រាបថា ដើមឈើផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ផ្តល់ម្លប់ កាត់បន្ថយកំដៅ ទាក់ទាញទឹកភ្លៀង កាត់បន្ថយការបំរែបំរួលអាកាសធាតុ គ្រោះធម្មជាតិផ្សេងៗ និងបង្កើនអ៊ុកសុីសែន ស្រទាប់អូហ្សូន បន្សុទ្ធខ្យល់នៅក្នុងបរិយាកាស ធ្វើឱ្យមានខ្យល់បរិសុទ្ធល្អក្នុងសហគមន៍៕ 











0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»