លោកប្រធាន ទេស វិបុល ដឹកនាំសហការីចូលរួមពិធីសាងផ្នូសរបស់ លោក ទិត្យ សេងហាក់ ចាងហ្វាង SH News ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

លោកប្រធាន ទេស វិបុល ដឹកនាំសហការីចូលរួមពិធីសាងផ្នូសរបស់ លោក ទិត្យ សេងហាក់ ចាងហ្វាង SH News

ចំនួនអ្នកទស្សនា: Views

 លោកប្រធាន ទេស វិបុល ដឹកនាំសហការីចូលរួមពិធីសាងផ្នូសរបស់ លោក ទិត្យ សេងហាក់ ចាងហ្វាង SH News 



ភ្នំពេញ៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមជាមួយ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ និងបងប្អូនជា ចាងហ្វាង និង អ្នកសារព័ត៌មានជាច្រើនរូប បានអញ្ជើញចូលរួមពិធីសាងផ្នូសរបស់ លោក ទិត្យ សេង ហាក់ ចាងហ្វាងគេហទំព័រ SH News ដើម្បីសងគុណឪពុកម្តាយ និងអភិវឌ្ឍផ្លូវចិត្តតាមគន្លងព្រះពុទ្ធសាសនា នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅវត្តឬស្សីសាញ់ ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ក្នុងឱកាសនោះ លោកប្រធាន ទេស វិបុល បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរលោក  ទិត្យ សេងហាក់ ឱ្យទទួលបានបុណ្យកុសល សុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងសម្រេចបាននូវគោលបំណងដ៏ប្រពៃក្នុងជីវិតជាព្រះសង្ឃ។ លោកក៏បានជូនពរដល់ក្រុមគ្រួសារ និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ឱ្យមានសាមគ្គីភាព និងបន្តបំពេញតួនាទីផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវ។


វត្តមានរបស់ថ្នាក់ដឹកនាំសមាគម និងអ្នកសារព័ត៌មានជាច្រើនរូប បានបង្ហាញពីទឹកចិត្តគាំទ្រ សាមគ្គីភាព និងការរាប់អានគ្នាទៅវិញទៅមកក្នុងវិស័យសារព័ត៌មានកម្ពុជា។


សូមបញ្ជាក់ថា ការបួសជាព្រះសង្ឃ គឺជាការលះបង់ជីវិតជាគ្រហស្ថ ដើម្បីសិក្សាព្រះធម៌ ប្រតិបត្តិសីល និងអនុវត្តព្រះវិន័យ។ ការបួសជួយអប់រំចិត្តឱ្យមានគុណធម៌ បញ្ញា និងសេចក្តីអត់ធ្មត់ ព្រមទាំងរួមចំណែកផ្សព្វផ្សាយព្រះពុទ្ធសាសនា និងអប់រំសង្គមឱ្យប្រព្រឹត្តអំពើល្អ និងការបន្តអភិរក្សព្រះពុទ្ធសាសនា ឱ្យស្ថិតស្ថេរជាមួយសង្គមខ្មែរតទៅ។ ក្នុងសង្គមខ្មែរ ការបួសក៏ត្រូវបានចាត់ទុកជាការសម្តែងនូវការដឹងគុណចំពោះឪពុកម្តាយ និងជាប្រពៃណីដ៏ល្អដែលគួរអភិរក្ស។  














0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»